The Orange Door

Khmer

តើ The Orange Door គឺជាអ្វី?

The Orange Door គឺជាមធ្យោបាយថ្មីមួយដើម្បីទទួលបានសេវាកម្មសម្រាប់ស្រ្តី កុមារ និងមនុស្សវ័យក្មេងដែលកំពុងជួបប្រទះអំពើហិង្សាក្នុង គ្រួសារ និងគ្រួសារដែលត្រូវការការគាំទ្រដោយការថែទាំកុមារ ឬមនុស្សវ័យក្មេង។អ្នកមិនចាំបាច់ត្រូវការការបញ្ជូនទេ ដើម្បីទទួលបានជំនួយ និងការគាំទ្រតាមរយៈ The Orange Door។

តើ The Orange Door អាចធ្វើអ្វីបានខ្លះសម្រាប់ខ្ញុំ?

ទាក់ទងមក The Orange Door ប្រសិនបើ៖
 • នរណាមា្នក់ដែលជិតស្និទនឹងអ្នក កំពុងធ្វើឱ្យអ្នកឈឺចាប់ ត្រួតត្រាអ្នក ឬធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច ដូចជាដៃគូរបស់អ្នក សមាជិកគ្រួសារ អ្នកនៅផ្ទះជាមួយគ្នា ឬអ្នកថែទាំ
 • អ្នកកំពុងជួបការលំបាកក្នុងការចិញ្ចឹមកូនដោយសារតែជម្លោះគ្រួសារ បញ្ហាលុយកាក់ ជំងឺ ការញៀន មានទុក្ខព្រួយ ឬភាពឯកោ
 • អ្នកព្រួយបារម្ភអំពីសុវត្ថិភាព និងសុខុមាលភាពរបស់កូន ឬមនុស្សវ័យក្មេង
 • អ្នកព្រួយបារម្ភអំពីសុវត្ថិភាពរបស់មិត្តភក្តិ ឬសមាជិកគ្រួសារ។
ប្រសិនបើអ្នកជាជនអន្តោប្រវេសន៍ ឬជនភៀសខ្លួន ឬមិនមានស្ថានភាពរស់នៅអចិន្រ្តៃយ៍ យើងនៅតែអាចជួយអ្នកបាន។ កុំភ័យខ្លាចក្នុងការស្វែង រកការគាំទ្រ ដោយសាតែស្ថានភាពអន្តោប្រវេសន៍របស់អ្នក។នេះគឺជាសេវាកម្មឥតគិតថ្លៃ។ សូមប្រាប់បុគ្គលិករបស់ The Orange Door ប្រសិនបើលោកអ្នកត្រូវការពិគ្រោះស្ថានភាពរបស់លោកអ្នកតាមទូរស័ព្ទ ឬ ជួបដោយផ្ទាល់។ 

ខ្ញុំត្រូវការអ្នកបកប្រែភាសា
សូមឱ្យសេវាកម្មដឹង ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា។
សូមឱ្យសេវាកម្មដឹង៖
 • លេខទូរស័ព្ទ របស់ អ្នក
 • ភាសា របស់ អ្នក
 • ពេលណាមានសុវត្ថិភាពដើម្បីហៅទូរស័ព្ទ។  
អ្នកបកប្រែភាសានឹងហៅទូរស័ព្ទទៅអ្នកវិញ។

តើ The Orange Door គឺជាសេវាកម្មដែលបានតាក់តែងសម្រាប់ខ្ញុំឬ?

The Orange Door ស្វាគមន៍ចំពោះមនុស្សគ្រប់វ័យ អាយុ ភេទ ចំណង់ខាងផ្លូវភេទ និងសមត្ថភាព។ គ្រប់ចំណង់ចំណូលចិត្តខាងវប្បធម៌ និងសាសនាទាំងអស់ត្រូវបានគោរព។ សូមឱ្យបុគ្គលិកដឹង ប្រសិនបើអ្នកចង់ធ្វើការជាមួយបុគ្គលិកភេទប្រុស ឬស្រី។The Orange Door ធ្វើការជាមួយសេវាកម្មពហុវប្បធម៌សេវា អិលហ្ជីប៊ីធីអាយ (LGBTI) និងសេវាកម្មពិការភាព ដើម្បីបំពេញតាមតម្រូវការ ផ្សេងៗរបស់បុគ្គល និងគ្រួសារ។បុគ្គលិកនឹងផ្តល់ជូនអ្នកនូវព័ត៌មានអំពីជម្រើសនានា ហើយតភ្ជាប់អ្នកទៅនឹងសេវាកម្មដែលអ្នកត្រូវការ។

តើ The Orange Door មានទីតាំងនៅឯណា?

ស្វែងរកតាមឈ្មោះទីតាំង ឬលេខកូដតំបន់ ដើម្បីស្វែងរកសេវាកម្មក្នុងតំបន់របស់លោកអ្នក។  

The Orange Door បើកទ្វារធ្វើការនៅពេលណា?

The Orange Door បើកធ្វើការពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (បិទនៅថ្ងៃបុណ្យសាធារណៈ)។

តើខ្ញុំគួរទៅកន្លែងណា នៅ ពេលដែល The Orange Door មិនបើកទ្វារធ្វើការ?

ទាក់ទងមកសេវាកម្មដូចខាងក្រោម នៅក្រៅម៉ោងធ្វើការទាំងនេះ៖
 • សេវាកម្មបញ្ជូនសម្រាប់បុរស លេខ 1300 766 491 (៨ព្រឹក - ៩យប់ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) (អំពើហិង្សាក្នុងគ្រួសារសម្រាប់បុរស សេវាកម្មផ្តល់ប្រឹក្សាតាមទូរស័ព្ទ ព័ត៌មាន និងការបញ្ជូន)
 • Safe Steps  (ជំហានសុវត្ថិភាព) គឺជាសេវាកម្មគាំទ្រសម្រាប់ជនរងគ្រោះដោយសារអំពើហិង្សាក្នុងគ្រួសារ ទូរស័ព្ទលេខ 1800 015 188 (២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍)។ លោកអ្នកក៏អាចផ្ញើអ៊ីម៉ែលមក Safe Steps ឬ ប្រើសេវាកម្មគាំទ្រការជជែកគ្នាផ្ទាល់តាម អ៊ីនធឺណែត (web chat)បានដែរ។ 
 • ខ្សែទូរស័ព្ទជំនួយជនរងគ្រោះនៃឧក្រិដ្ឋកម្ម (សម្រាប់ជនរងគ្រោះនៃឧក្រិដ្ឋកម្មទាំងអស់ និងជនរងគ្រោះជាបុរសពេញវ័យនៃអំពើហិង្សា ក្នុងគ្រួសារ) 1800 819 817 (៨ព្រឹក - ១១យប់ រៀងរាល់ថ្ងៃ)
 • ខ្សែទូរស័ព្ទវិបត្តិដោយការរំលោភបំពានខាងផ្លូវភេទ គឺសម្រាប់ជនរងគ្រោះការរំលោភបំពានខាងផ្លូវភេទ ទូរស័ព្ទលេខ 1800 806 292 (២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍)។ 

ប្រសិនបើអ្នក ឬនរណាម្នាក់ផ្សេងទៀតស្ថិតក្នុងសភាពគ្រោះថ្នាក់ភ្លាមៗ សូមទូរស័ព្ទទៅលេខសូន្យបីដង (000) សម្រាប់ជំនួយ សង្គ្រោះបន្ទាន់។