The Orange Door

karenni

  តើ The Orange Door គឺជាអ្វី?The Orange Door គឺជាមធ្យោបាយថ្មីមួយដើម្បីទទួលបានសេវាកម្មសម្រាប់ស្រ្តី កុមារ និងមនុស្សវ័យក្មេងដែលកំពុងជួបប្រទះអំពើហិង្សាក្នុង គ្រួសារ និងគ្រួសារដែលត្រូវការការគាំទ្រដោយការថែទាំកុមារ ឬមនុស្សវ័យក្មេង។អ្នកមិនចាំបាច់ត្រូវការការបញ្ជូនទេ ដើម្បីទទួលបានជំនួយ និងការគាំទ្រតាមរយៈ The Orange Door។តើ The Orange Door អាចធ្វើអ្វីបានខ្លះសម្រាប់ខ្ញុំ?ទាក់ទងមក The Orange Door ប្រសិនបើ៖
 • នរណាមា្នក់ដែលជិតស្និទនឹងអ្នក កំពុងធ្វើឱ្យអ្នកឈឺចាប់ ត្រួតត្រាអ្នក ឬធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច ដូចជាដៃគូរបស់អ្នក សមាជិកគ្រួសារ អ្នកនៅផ្ទះជាមួយគ្នា ឬអ្នកថែទាំ
 • អ្នកកំពុងជួបការលំបាកក្នុងការចិញ្ចឹមកូនដោយសារតែជម្លោះគ្រួសារ បញ្ហាលុយកាក់ ជំងឺ ការញៀន មានទុក្ខព្រួយ ឬភាពឯកោ
 • អ្នកព្រួយបារម្ភអំពីសុវត្ថិភាព និងសុខុមាលភាពរបស់កូន ឬមនុស្សវ័យក្មេង
 • អ្នកព្រួយបារម្ភអំពីសុវត្ថិភាពរបស់មិត្តភក្តិ ឬសមាជិកគ្រួសារ។
ប្រសិនបើអ្នកជាជនអន្តោប្រវេសន៍ ឬជនភៀសខ្លួន ឬមិនមានស្ថានភាពរស់នៅអចិន្រ្តៃយ៍ យើងនៅតែអាចជួយអ្នកបាន។ កុំភ័យខ្លាចក្នុងការស្វែង រកការគាំទ្រ ដោយសាតែស្ថានភាពអន្តោប្រវេសន៍របស់អ្នក។នេះគឺជាសេវាកម្មឥតគិតថ្លៃ។សូមអនុញ្ញាតឱ្យបុគ្គលិក The Orange Door ដឹង ប្រសិនបើអ្នកចង់ទាក់ទងតាមទូរស័ព្ទ ឬអញ្ជើញមកកាន់មជ្ឈមណ្ឌលផ្ទាល់ ដើម្បីពិភាក្សាពី ស្ថានភាពរបស់អ្នក។ខ្ញុំត្រូវការអ្នកបកប្រែភាសាសូមឱ្យសេវាកម្មដឹង ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសា។សូមឱ្យសេវាកម្មដឹង៖
 • លេខទូរស័ព្ទ របស់ អ្នក
 • ភាសា របស់ អ្នក
 • ពេលណាមានសុវត្ថិភាពដើម្បីហៅទូរស័ព្ទ។  
អ្នកបកប្រែភាសានឹងហៅទូរស័ព្ទទៅអ្នកវិញ។តើ The Orange Door គឺជាសេវាកម្មដែលបានតាក់តែងសម្រាប់ខ្ញុំឬ?The Orange Door ស្វាគមន៍ចំពោះមនុស្សគ្រប់វ័យ អាយុ ភេទ ចំណង់ខាងផ្លូវភេទ និងសមត្ថភាព។ គ្រប់ចំណង់ចំណូលចិត្តខាងវប្បធម៌ និងសាសនាទាំងអស់ត្រូវបានគោរព។ សូមឱ្យបុគ្គលិកដឹង ប្រសិនបើអ្នកចង់ធ្វើការជាមួយបុគ្គលិកភេទប្រុស ឬស្រី។The Orange Door ធ្វើការជាមួយសេវាកម្មពហុវប្បធម៌សេវា អិលហ្ជីប៊ីធីអាយ (LGBTI) និងសេវាកម្មពិការភាព ដើម្បីបំពេញតាមតម្រូវការ ផ្សេងៗរបស់បុគ្គល និងគ្រួសារ។បុគ្គលិកនឹងផ្តល់ជូនអ្នកនូវព័ត៌មានអំពីជម្រើសនានា ហើយតភ្ជាប់អ្នកទៅនឹងសេវាកម្មដែលអ្នកត្រូវការ។តើ The Orange Door មានទីតាំងនៅឯណា?ចូលទៅកាន់វ៉ិបសៃថ៍ www.orangedoor.vic.gov.au ដើម្បីមើលផែនទីនៃសេវាកម្មនៅក្នុងតំបន់របស់អ្នក។តើ The Orange Door បើកទ្វារធ្វើការនៅពេលណា?The Orange Door បើកធ្វើការពីម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (បិទនៅថ្ងៃបុណ្យសាធារណៈ)។តើខ្ញុំគួរទៅកន្លែងណា នៅ ពេលដែល The Orange Door មិនបើកទ្វារធ្វើការ?ទាក់ទងមកសេវាកម្មដូចខាងក្រោម នៅក្រៅម៉ោងធ្វើការទាំងនេះ៖
 • សេវាកម្មបញ្ជូនសម្រាប់បុរស លេខ 1300 766 491 (៨ព្រឹក - ៩យប់ ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងម៉ោង៩ព្រឹក ដល់ម៉ោង៥ល្ងាច ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) (អំពើហិង្សាក្នុងគ្រួសារសម្រាប់បុរស សេវាកម្មផ្តល់ប្រឹក្សាតាមទូរស័ព្ទ ព័ត៌មាន និងការបញ្ជូន)
 • ជំហានសុវត្ថិភាពរបស់សេវាកម្មគាំទ្រអំពើហិង្សាក្នុងគ្រួសារ លេខ 1800 015 188 (២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍) គឺសម្រាប់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ។
 • ខ្សែទូរស័ព្ទជំនួយជនរងគ្រោះនៃឧក្រិដ្ឋកម្ម (សម្រាប់ជនរងគ្រោះនៃឧក្រិដ្ឋកម្មទាំងអស់ និងជនរងគ្រោះជាបុរសពេញវ័យនៃអំពើហិង្សា ក្នុងគ្រួសារ) 1800 819 817 (៨ព្រឹក - ១១យប់ រៀងរាល់ថ្ងៃ)
 • ខ្សែទូរស័ព្ទវិបត្តិដោយការរំលោភបំពានខាងផ្លូវភេទ គឺសម្រាប់ជនរងគ្រោះនៃការរំលោភបំពានខាងផ្លូវភេទ 1800 806 292  (៥ល្ងាច - ៩ព្រឹក ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ២៤ម៉ោង នៅថ្ងៃចុងសប្តាហ៍ និងថ្ងៃបុណ្យសាធារណៈ)
ប្រសិនបើអ្នក ឬនរណាម្នាក់ផ្សេងទៀតស្ថិតក្នុងសភាពគ្រោះថ្នាក់ភ្លាមៗ សូមទូរស័ព្ទទៅលេខសូន្យបីដង (000) សម្រាប់ជំនួយ សង្គ្រោះបន្ទាន់។